មនុស្សភាគច្រើនពិបាកសម្រេចចិត្ត មិនដឹងថាខ្លួនគួរតែសន្សំលុយកាក់ ដែលខ្លួនរកមកបាននោះ ឬគួរតែបណ្ដាក់ទុនវា។ តាមពិតទៅ វាផ្អែកលើគោលដៅនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ តើអ្វីជាការសន្សំប្រាក់? ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ ជាឧទាហរណ៍ជាក់ស្ដែង អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំថវិការដែលអ្នករកបាន។ ហើយជាទូទៅ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរលេងនៅឯនាយ បង់រំលោះផ្ទះ ឬទុកសម្រាប់គ្រោះអាសន្នណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ នៅថ្ងៃខាងមុខជាដើម។ ចុះអ្វីទៅជាការវិនិយោគលុយ? ការវិនិយោគលុយជាការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា តម្លៃរបស់វាអាចមានការកើនឡើង។ ជាឧទាហរណ៍ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ។ តើពេលណាអ្នកគួរសន្សំលុយរបស់អ្នក? មនុស្សរាល់គ្នាតែងចង់មានប្រាក់ សម្រាប់ផ្គត់ផ្គង់ខ្លួននិងគ្រួសារគ្រប់គ្រាន់។ ហើយនៅពេលស្របគ្នានោះដែរ ពួកគេត្រូវការសន្សំប្រាក់ទុក សម្រាប់គ្រាមានអាសន្នណាមួយ។ ការមានថវិកាព្រាងទុកមុន អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ។ នៅពេលដែលអ្នកសន្សំលុយកាក់បានខ្លះៗហើយ អ្នកត្រូវតែរក្សាការស...
ការចាប់ផ្ដើមធ្វើការសន្សំ និងវិនិយោគ ព្រោះវាជា ដំណើរការនៃការប្រើប្រាស់ប្រាក់ ដែលនឹងអាចជួយអ្នក ទទួលបានប្រាក់បន្ថែម នាពេលអនាគត។ តើអ្នកមានឆ្ងល់ពីថា តើទាំងពីនេះ ខុសគ្នាដូចម្ដេចទៅ? ដើម្បីឆ្លើយនឹងសំនួរខាងលើ ថ្ងៃនេះ យើងចង់រំលែកបន្ថែម ជាមួយអ្នកនូវលក្ខណៈពិសេស ក៏ដូចគ្នាភាពខុសគ្នានៃវិធីប្រើប្រាស់ប្រាក់ទាំងពីរនេះ។ ១. ការសន្សំ ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើ ឬដើម្បីសម្រេចគោលបំណងអ្វីមួយដូចជា សន្សំ ដើម្បីទិញទូរស័ព្ទជាដើម។ ២. ការវិនិយោគ ការវិនិយោគវិញ គឺជា ដំណើរការនៃការចាយប្រាក់នៅពេលនេះ ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត មានន័យថា យើងយកលុយ ដើម្បីបង្កើតលុយ ដួចជា ការទិញ និងលក់ផលិតផលហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់ ឬ ការរក្សាទុកនូវផលិតផល ដើម្បីទទួលបានប្រាក់ចំណេញ។ ជាទូទៅ ការវិនិយោគធ្វើឡើង តាមរយៈការបណ្ដាក់ទុនទៅលើ វត្ថុដែលមានតម្លៃ ដើម្បីបង្កើនចំណូល ឬទ្រព្យសម្បត្តិជាដើម។ ៣. ការព្យាករណ៍ ការព្យាករណ៍ទាក់ទងនឹងការដាក់ប្រាក់របស់អ្នកដោយមានក្តីសង្ឃឹមថាអ្នកនឹងទទួលបានប...