Skip to main content

៨ គន្លឹះ​ចាយ​លុយ និង​សន្សំ​លុយ​ប្រក​បដោយ​ភាព​វៃ​ឆ្លាត!!



គេច្រើន​និយាយលេងថា លុយមិនមែន​ជាបញ្ហា​ទេ ប៉ុន្តែ​អត់លុយទើប​ជាបញ្ហា។ ហើយ​សម្រាប់​មនុស្សភាគ​ច្រើនលុយ​ជារបស់​ដែលពិបាក​រកតែស្រួល​ចាយ​ណាស់​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បុគ្គលជោគជ័យ​មួយចំនួន​បានចែករំលែក​អាថ៌កំបាំង​ធ្វើយ៉ាងណា​ឱ្យមានភាពវៃឆ្លាត​ក្នុងការចំណាយ​និងសន្សំលុយ​ដើម្បីភាព​រីកចម្រើន​ទាំងក្នុង​ជីវិត​និងអាជីព​។
១/ រៀបចំផ្តល់អាទិភាពដល់គោលដៅវែងឆ្ងាយ

ការសន្សំលុយ​កាក់ដើម្បីចូលនិវត្តន៍​គួរតែមានអាទិភាព​ជាងការបែងចែក​លុយកាក់​សម្រាប់ចំណាយ​លើការអប់រំ​របស់កូនពេល​ចូលរៀន​មហាវិទ្យាល័យ។
២/ រៀបចំនិងពិនិត្យបញ្ជីចំណាយចំណូលជាមួយគ្រួសារ
ការផ្ទៀងផ្ទាត់ និងរៀបចំការចំណាយ​លុយកាក់ជាមួយ​គ្រួសារអាចជាវិធី​ល្អមួយដើម្បី​បង្ហាញតម្លាភាព និងបំបាត់រាល់​បញ្ហាមិនទុក​ចិត្តគ្នា។
៣/ ត្រូវចេះអត់ធ្មត់
សន្សំលុយ​ដោយអត់ធ្មត់មិន​ចំណាយផ្តេសផ្តាស​រហូតដល់ពេល​អ្នកមានលុយ​ទិញរបស់ដែល​អ្នកចង់បាន​ដូចជារថយន្ត របស់​ចាំបាច់ប្រើប្រា​ស់ក្នុងផ្ទះ ឬ​ដំណើរ​កម្សាន្ត​លំហែកាយ​ទៅ​កន្លែង​​ណា​មួយ។
៤/ ចេះថ្លឹងថ្លែងគណនី
ទម្លាប់ថ្លឹងថ្លែង​គណនីលុយកាក់ដែល​មានជួយអ្នកឱ្យចាប់ផ្តើម​ត្រួតពិនិត្យតាម​ដានរាល់ការ​ចំណាយខុស​ខ្ទង់និងប្រកាន់​ខ្ជាប់ទៅ​នឹងគម្រោង​ថវិកាដែល​បានគិត​ទុក។
៥/ ប្រើគណនីសន្សំនិងគណនីចរន្តរបស់ធនាគារខុសគ្នា
ប្រសិន​បើអ្នកមិនឃើញ​ចំនួនលុយដែល​មាននៅក្នុងគណនី​សន្សំនៅពេល​ដែលអ្នកដក​យកលុយកាក់​ប្រើប្រាស់​ជាញឹកញាប់​ពេកទេ អ្នកនឹងមិន​សូវមានអារម្មណ៍​ច្រាសច្រាល​ចង់ចាយ​ច្រើនទេ។
៦/ រៀបចំលុយកាក់ទុកក្នុងស្រោមសំបុត្រសម្រាប់ចាយប្រចាំខែ
នៅពេលអ្នកចាយ​លុយដែលបានរៀប​ចំទុកក្នុងស្រោម​សំបុត្រមួយ​សម្រាប់មួយខែ អ្នកត្រូវ​តែ​រង់​ចាំដល់​ខែបន្ទាប់​ដើម្បីបើក​ស្រោមសំបុត្រ​មួយទៀត​សម្រាប់ចំណាយ​ក្នុងខែបន្ទាប់។
៧/ ត្រូវមានលុយកាក់បម្រុងពេលចាំបាច់
កញ្ចប់ថវិកា​នេះអាចចាត់ទុកថា ជាឆត្រយោង​របស់ក្នុងករណី​បាត់បង់​ការងារ ឬមានការ​ចាំបាច់​ត្រូវ​ចំណាយ​ច្រើនកើត​ឡើងភ្លាមៗ។ អ្នកក៏គួរតែបង្កើត​មូលនិធិ​មួយ​ផ្ទាល់ខ្លួន​សម្រាប់​ការ​ចំណាយ​តិចតួចដែល​អាចកើត​ឡើងម្តងម្កាល​ដូចជាសម្រាប់​ថ្នាំពេទ្យ ឬថ្លៃជួសជុល​របស់ប្រើ​ប្រាស់​​ប្រចាំថ្ងៃ​ជាដើម។
៨/ ទទួលស្គាល់អំណាចទឹកប្រាក់
ការចាយលុយ​ជាសាច់ប្រាក់អាច​ជួយឱ្យអ្នកមានឥទ្ធិពល​ច្រើនក្នុងការចចារ​ឬតថ្លៃ ហើយ​ទំនោ​របស់​អ្នកក្នុងការមិនចង់ចេញ​លុយឱ្យផុតពីដៃ​ក៏អាចជួយ​ទប់ចិត្តអ្នក​មិនឱ្យភ្លឺតភ្លើន​ទៅតាមការ​ចង់​បានដែរ៕

Comments