មនុស្សភាគច្រើនពិបាកសម្រេចចិត្ត មិនដឹងថាខ្លួនគួរតែសន្សំលុយកាក់ ដែលខ្លួនរកមកបាននោះ ឬគួរតែបណ្ដាក់ទុនវា។ តាមពិតទៅ វាផ្អែកលើគោលដៅនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ តើអ្វីជាការសន្សំប្រាក់? ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ ជាឧទាហរណ៍ជាក់ស្ដែង អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំថវិការដែលអ្នករកបាន។ ហើយជាទូទៅ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរលេងនៅឯនាយ បង់រំលោះផ្ទះ ឬទុកសម្រាប់គ្រោះអាសន្នណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ នៅថ្ងៃខាងមុខជាដើម។ ចុះអ្វីទៅជាការវិនិយោគលុយ? ការវិនិយោគលុយជាការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា តម្លៃរបស់វាអាចមានការកើនឡើង។ ជាឧទាហរណ៍ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ។ តើពេលណាអ្នកគួរសន្សំលុយរបស់អ្នក? មនុស្សរាល់គ្នាតែងចង់មានប្រាក់ សម្រាប់ផ្គត់ផ្គង់ខ្លួននិងគ្រួសារគ្រប់គ្រាន់។ ហើយនៅពេលស្របគ្នានោះដែរ ពួកគេត្រូវការសន្សំប្រាក់ទុក សម្រាប់គ្រាមានអាសន្នណាមួយ។ ការមានថវិកាព្រាងទុកមុន អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ។ នៅពេលដែលអ្នកសន្សំលុយកាក់បានខ្លះៗហើយ អ្នកត្រូវតែរក្សាការស...
Save to protect your money. Invest to grow your money. Speculate to gamble your money.